ការគ្រប់គ្រង Internet តាមបែបថ្មី

     និយមន័យ ​​     ModemLockDown  គឺជាកម្មវិធីប្រើសំរាប់គ្រប់គ្រងការប្រើប្រាស់ Internet របស់User។  កម្មវិធីមានភាពងាយស្រួលក្នុងការកំណត់ពេលវេលាទៅអោយ User ដើម្បីប្រើប្រាស Internet   ModemLockDown អាចអោយ លោកអ្នកដែល​មានសិទ្ទិជា  Adminstrator ធ្វើការចាក់សោរទៅលើ Mordem ព្រមទាំងកំណត់អោយ User របស់ខ្លួនអាចប្រើ Internet  បានតែនៅក្នុងពេលដែលលោកអ្នកបានកំណត់តែប៉ុណ្ណោះ។   កម្មវិធីនេះលោកអ្នកអាច Download វាយកមកប្រើប្រាស់តាមរយះ Website:             http://www.cm.com.kh
      របៀបប្រើប្រាស់  ​​​    បន្ទាប់ពីបាន Download និងដំណើង កម្មវិធីរួចរាល់ហើយ ពេលនោះវានិងចេញផ្ទាំងមួយសំរាប់ អោយយើងចុចលើបេតុង OK. ដើម្បីចូលទៅកាន់ Aministrator  និងលេខសំងាត់សំរាប់ចាក់សោ ( luck ) ទើបអាចប្រើកម្មវិធីបាន ។ បន្ទាប់ពីចូលទៅកាន់ Aministrator ហើយសូមវាយលេច សំងាត់របស់វា ( Aministator ) បន្ទាប់មកដាក់លេខសំងាត់ សំរាប់ចាក់សោទៅលើ Modem  ហើយចុចលើបេតុង OK ពេលនោះវានឹងបង្ហាញ Icon នៅក្នុង System tray ។
     Icon ដែលបង្ហាញនោះបញ្ជាក់ថា Modem របស់លោកអ្នក មិនទាន់ចាក់សោនៅឡើ
យទេ  ហើយបើលោកអ្នកចង់ចាក់ សោវាត្រូវចុចលើ Icon នោះ  ហើយជ្រើសរើសយកពាក្យ Lock Modems។
   ប៉ុន្តែបើលោកអ្នកចង់យកវាមកប្រើប្រាស់សូមចុចលើ Icon នោះហើយជ្រើសយក Unlock Modem
បន្ទាប់មកវាយលេខសំងាត់ចូលក្នុងប្រអប់ Unlock password រួចចុចបេតុង Unlock Modems ជាការស្រេច។
          របៀបកំណត់រយះពេលអោយ User ក្នុងការប្រើប្រាស់ Modems 
ចុចលើ ModemlockDown Icon ដែលនៅក្នុង System Tray ហើយជ្រើសរើសយក Administration បន្ទាប់មកចុចលើ Scheduled User Access រួចវាយលេខសំងាត់របស់ Administrator ក្នុងប្រអប់ Password ។  បន្ទាប់មកជ្រើសរើស User ដែលលោកអ្នកចង់កំណត់ហើយ Select លើថ្ងៃនិងម៉ោង
ដែលលោកអ្នកអនុញ្ញាតអោយប្រើរួចចុចលើពាក្យ Access ជាការស្រេច   ។ 
         បញ្ជាក់
     ចំពោះកម្មវិធីនេះវាមានលទ្ធភាពអាចចាក់សោទៅលើ Dial-up Modem និង Cable/DSL Modems តែប៉ុណ្ណោះ  ៕
  

0 comments:

Post a Comment

 
Copyright © Computer Blogger Theme by BloggerThemes & newwpthemes Sponsored by Internet Entrepreneur